ចំណេះដឹងទូទៅ

មូលហេតុចម្បងដែលបង្កជំងឺមហារីកឡើង មានដូចជា ការទទួលទានអាហារមិនត្រឹងត្រូវ មានជាតិពុល អាហារមិនស្អាត ។
តុំយ៉ាំបង្កង ឬស្ងោរជ្រក់បង្កង ត្រូវបានចាត់ទុកថា ជាអាហារដែលមានទប់ទល់ប្រឆាំងជំងឺមហារីកបាន ពិសេស ដោយសារគ្រឿងផ្សំសំខាន់ៗរសប់តុំយ៉ាំ (មានដូចជា : រំដេង -ស្លឹកគ្រៃ - ស្លឹកក្រូចសើច - ក្រូចឆ្មារ - ម្ទេស )។
សូមរង់ចាំអាននូវគុណប្រយោជន៍ នៃគ្រឿងផ្សំ តុំយ៉ាំបង្កងនៅថ្ងៃបន្តបន្ទាប់ទៀត ។
(ដកស្រង់ចេញពីទស្សនាវដ្ដី អង្គរធំ ច្បាប់ ១៥៧)

មិត្តនារីខ្លះ ព្រោះតែចង់សម្រកទម្ងន់ ក៏តមអាហារពេលព្រឹក មិនទទួលទានទេ ខ្លាចធាត់។ទស្សនៈបែបនេះ ជាការយល់ខុសទាំងស្រុង ព្រោះថា កាន់តែចៀសវាង កាន់តែធាត់ ព្រមទាំងប្រឈមនឹងជំងឺបេះដូង ខ្យល់ចាប់ សរសៃឈាមត្បៀត ធ្វើអោយងងឹងមុខ ទៅជាខ្យល់ រហូតដល់គាំងបេះដូង នៅទីបំផុត ។ហេតុដូចនេះ អ្នកដែលមានអត្រាប្រឈមខ្ពស់ នឹងជំងឺបេះដូង ដូចជាជំងឺធាត់ ទឹកនោមផ្អែម ឬជក់បារីនោះ សូមកុំតមអាហារពេលព្រឹកអោយសោះ ។

ឩស្សាហ៍ធ្វើលំហាត់ខួរក្បាល ដោយការគិតលេខដោយខ្លួនឯង កុំប្រើម៉ាស៊ីនគិតលេខរហូតពេក ។ពេលទំនេរ ហាត់លេងហ្គេមទាយពាក្យបណ្តៅ ប្រស្នាជាមួយមិត្តភក្តិ ដើម្បីសំលៀងដុសខាត់ខួរក្បាល អោយឈ្លាសវៃ រហ័យរហួនជានិច្ច ។

ការងូតទឹកក្តៅឩណ្ឌៗ ក្នុងសីតុណ្ហភាពខ្ពស់ជាង ៣៥-៣៨អង្សាសេ ក្នុងមួយសប្តាហ៍២-៣ដង នឹងមានផលល្អ ចំពោះក្រពះ ប៉ុន្តែមិនគួរងូតទឹកយូរពេកទេ ពេលវេលាសមស្របបំផុតគឺ ៥-៨នាទី ។

ជ្រើសរើសកន្លែងដេក ដែលមានភាពណែននិងរឹងល្មម ទើបប្រសើរ ព្រោះកន្លែងគេង ដែលទន់ជ្រាយហួសហេតុពេក នឹងធ្វើអោយឈឺឆ្អឹងខ្នង ឈឺចង្កេះ បានដោយងាយ ហើយថែមទាំងមានផល ប៉ះពាល់ដល់ឆ្អឹងខ្នងទៀតផង ៕