ប្តូរទៅជា ភាសាខ្មែរ
Sell pitaya (Dragon Fruit) in cambodia

USOFT People Network

ចំណេះដឹងទូទៅ

ទឹកក្តៅឩណ្ឌៗ សម្អាតទូទឹកកក

នៅពេលដែលអ្នកសម្អាតថតក្លាស្សេ អោយកកនៃទឹកកក គួរប្រើទឹកក្តៅឩណ្ឌៗ (ពុំមែនទឹកក្តៅខ្លាំងទេ) ព្រោះវានឹងជួយអោយទឹកកករលាយបានដោយងាយ ។

តិចនិចត្រាំខ្ទឹមស​ អោយឆ្ងាញ់ពិសា

ការត្រាំខ្ទឹមសអោយស្រួយ និងគួរអោយចង់ទទួលទាន​គឺ សូមយកខ្ទឹមស មកត្រាំទឹកទាំងសំបក១យប់ ហើយយកមកបកសំបកចេញ អោយសល់តែក្លែបៗ ត្រាំក្នុងទឹកអំបិល ១យប់ ហើយយកឡើង មកត្រាំក្នុងទឹកកំបោរថ្លា (ទឹកកំបោរក្រហម ដែលចាស់ៗទទួលទានស្លាម្លូ) មួយថ្ងៃទៀត ទើបយកឡើងលាងទឹក ដាក់ក្នុងកញ្ច្រែងអោយស្ងួត ។ផ្សំទឹកខ្មេះ អំបិល ស្ករ ដាក់ភ្លើងអោយពុះ ត្រងច្រោះដោយក្រណាត់ស្បៃ ទុកចោលអោយត្រជាក់ ចាក់ចូលក្នុងដប ឬសម្ភារសម្រាប់ដាក់ត្រាំខ្ទឹមស រួចដាក់ខ្ទឹមស ចូលត្រាំប្រមាណ ២០ថ្ងៃ ទើបយកមកទទួលទានបាន ។អាចរក្សាទុកបានជាច្រើនខែ មិនខូច ប៉ុន្តែដល់ពេលដែលអ្នកយកមកទទួលទាន ត្រូវប្រើសម្ភារដែល ស្ងួតនិងស្អាត ដួសយក មិនដូច្នោះទេ ខ្ទឹមត្រាំនិងឡើងផ្សិត និងមានផ្ទាំងសៗ នៅលើស្រទាប់ខាងលើ ។

ស្ងោបន្លែអោយស្រស់ស្អាត ដោយអំបិល

នៅពេលដែលអ្នកស្ងោបន្លែម្តងៗ ពណ៌មិនស្រស់ស្អាតសោះ រាងស្លេកៗ មិនគួរចង់ទទួលទាន ។ប៉ុន្តែយើងមានវិធីកែខៃ ដោយមិនពិបាក គឺពេលដាំទឹកសម្រាប់ស្ងោរបន្លែហើយ ចូរយកអំបិលសម្ល ដាក់ទៅក្នុងឆ្នាំង ដុតភ្លើងរហូតដល់ពុះ ទើបដាក់បន្លែដែលស្ងោចូលទៅ រង់ចាំអោយបន្លែឆ្អិន ទើបដួសបន្លែសំដិល អោយស្រស់ទឹកនិងត្រជាក់ រួចយកទៅក្លាស្សេ ក្នុងទូក្លាស្សេ នោះបន្លែរបស់អ្នកនឹងមានពណ៌ស្រស់ស្អាត គួរអោយចង់ទទួលទានមិនខាន ។

ចៀនត្រីអោយក្រៀម​ ត្រូវអាំងជាមុន

បើអ្នកចង់ចៀនសាច់អោយឆ្ងាញ់ពិសា​ ត្រូវអាំងជាមុន ។វិធីអាំង ត្រូវអាំងលើភ្លើងខ្សោយមិនអោយ ឆ្អិនខ្លាំងពេក រួចយកសាច់ដាក់លើជ្រុញ ហើយដំវានៅពេលកំពុងក្តៅៗ ដំរហូតដល់បែកសាច់ ទើបយកទៅចៀន ក្នុងខ្លាញ់ដែលកំពុងក្តៅៗ ចៀនល្មមមានពណ៌លឿង ទើបដូសដាក់លើជ្រុញ ដំរហូតដល់ទន់ ។តែប៉ុណ្ណេះ អ្នកនឹងបានសាច់ចៀន ដែលស្រួយ ឆ្ងាញ់ពិសាមិនខាន ។

ចៀនត្រីដាក់អំបិល មិនជាប់ខ្ទះ

នៅពេលអ្នកលាងត្រី គួររោយអំបិលម៉ដ្ឋដាក់ចូលបន្តិច នឹងជួយមិនអោយត្រីរអិល និងមិនមានក្លិនស្អុយ ឆ្អាបនៅពេលលាង ។ ដល់ពេលចៀនក៏ដូចគ្នាដែរ សូមដាក់អំបិលម៉ត់ ទៅក្នុងខ្ទះ មុននឹងចៀន ទុកចោលរហូតដល់អំបិល ក្លាយជាពណ៌ត្នោត ទើបដាក់ខ្លាញ់ចូលទៅ ដល់ពេលចៀន នឹងមិនជាប់ខ្ទះទេ ។ ប្រសិនបើត្រីជាចំណិតៗកង់ៗ ត្រូវចៀនផ្នែកដែលជាសាច់មុន នៅពេលចៀនរហូតដល់សាច់ត្រីឆ្អិន ទើបត្រឡប់មកម្ខាងទៀត ។នៅពេលអ្នកស្ងោរត្រី គួរដាក់ទឹកខ្មេះ ១ស្លាបព្រាបាយ នោះទើបសាច់ត្រី មិនរលួយរលេះ និងគួរអោយចង់ទទួលទាន ។


| Next >>

Page: 1 of 46